Smart saver cctime web bannertif

ក្រសួងសុខាភិបាល«ព្យាបាល»ពលរដ្ឋដោយគ្មានការរើសអើង ពិសេស«ពលករបញ្ជូនពីថៃមកខ្មែរ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងសុខាភិបាល

បាត់ដំបង៖ ក្រសួងសុខាភិបាល នាថ្ងៃទី២ កក្កដានេះ បានបញ្ជាក់នឹងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដោយគ្មានការរើសអើង ជាពិសេសក្នុងស្ថានភាពដែលមានបងប្អូនប្រជាពលរដ្ឋជាពលករគ្រួសាររបស់គាត់ និងជនបរទេសដែលបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ឬបញ្ជូនចេញ។

ជាការឆ្លើយតប នៅថ្ងៃទី១ ខែកក្កដា វេលាម៉ោង ១៣ និង ៣០ នាទី មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបានទទួលកុមារអាយុ ១១ខែ ឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់។ កុមារត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រួចបានបញ្ជូនជាបន្ទាន់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់បំផុត។

បច្ចុប្បន្ន កុមារត្រូវបានសង្គ្រោះនិងថែទាំ ក្រោមការបន្តតាមដានព្យាបាល ឆ្លើយតបទៅនឹងរោគវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែងរបស់គាត់ ដោយក្រុមវេជ្ជបណ្ឌិតជំនាញ និងឯកទេសកុមារ។ ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋ មកទទួលការពិគ្រោះជំងឺ ទទួលការព្យាបាល សង្គ្រោះបន្ទាន់ចំពោះគ្រប់ប្រភេទនៃជំងឺនៅក្នុងមន្ទីរពេទ្យរបស់កម្ពុជាវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង