681 ezgif.com resize
Swift cc time

រដ្ឋបាលព្រៃឈើ៖ការឈប់របស់លោកទ្រី ស៊ីថេង អ្នកមើលថែដំរី«ឡាក់គី»ជារឿងផ្ទៃក្នុងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១ កក្កដា បានបញ្ជាក់ថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជាមន្ត្រី ឬជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ហើយការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

យោងតាមរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា លោក ទ្រី ស៊ីថេង ជាអ្នកមើលថែដំរីឡាក់គី (ហ្ម) គឺជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។

បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលព្រៃឈើ លោក ទ្រី ស៊ីថេង ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។

ការប្រកាសនេះ បន្ទាប់ពីមានការបង្ហោះក្នុងបណ្តាញសង្គម ក្រោយដំរីដ៏ឆ្លាតឡាក់គី រត់ស្រែកយំកាក់ម៉ូតូតាមផ្លូវ មិនចង់ឱ្យលោក ទ្រី ស៊ីថេង ជាអ្នកមើលថែទៅណាឆ្ងាយពីខ្លួនឡើយ ហើយលោកបានសរសេរថា៖ "បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ។ ខ្ញុំពិតជារំជួលចិត្តណាស់"។ បន្ទាប់ពីមើលឃើញបញ្ហានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបជាមួយលោកទ្រី ស៊ីថេង នៅថ្ងៃទី៣ កក្កដា ស្អែកនេះ ដើម្បីជួយរកដំណោះស្រាយ៕


Khcct banner

អត្ថបទទាក់ទង