Img 1426
Swift cc time

រដ្ឋមន្ដ្រីកសិកម្មនឹងជួបជាមួយលោក ទ្រី ស៊ីថេង អ្នកថែទាំដំរីជិត៣០ឆ្នាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ បានឱ្យដឹងថា លោករដ្ឋមន្ដ្រី ឌិត ទីណា នឹងទទួលជួបលោក ទ្រី ស៊ីថេង នៅថ្ងៃស្អែក ទី៣ កក្កដា ដើម្បីជួយរកដំណោះស្រាយ។

វីដេអូសត្វដំរីមួយក្បាលឈ្មោះ ឡាក់គី បង្ករឲ្យមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ក្រោយបានដំរីដ៏ឆ្លាតឡាក់គី រត់ស្រែកយំកាក់ម៉ូតូតាមផ្លូវ មិនចង់ឱ្យលោក ទ្រី ស៊ីថេង ជាអ្នកមើលថែទៅណាឆ្ងាយពីខ្លួនឡើយ។ បើតាមវីដេអូមួយដែលបង្ហោះដោយ លោក ទ្រី ស៊ីថេង ផ្ទាល់ បានសរសេរថា៖ "បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ។ ខ្ញុំពិតជារំជួលចិត្តណាស់"។

លោក ទ្រី ស៊ីថេង ជាមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA) ដោយ ឡាក់គី ចាត់ទុកលោកដូចជាម្តាយទីពីរ ចាប់តាំងពីបានទៅរស់នៅភ្នំតាម៉ៅ ហើយមើលថែគេតាំងពីអាយុ៦ខែ។ការចាកចេញរបស់បុគ្គលិកអង្គការ ដែលបម្រើការងារ ៣០ឆ្នាំនេះ ទំនងជាមានមូលហេតុផ្ទៃក្នុងរបស់អង្គការ។ហើយវីដេអូរបស់លោក ទ្រី ស៊ីថេន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក មានអ្នកចូលទស្សនា ៦,៣លានដង៕

Khcct banner

អត្ថបទទាក់ទង