
ភ្នំពេញ៖ កម្មវិធីពន្លឿនអាជីវកម្មផ្ទាលឌីជីថលដូវកាលទី៤ នាថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ បានប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយបានជ្រើសរើសក្រុមធុរកិច្ចថ្មីឆ្នើមចំនួន ៥ក្រុមបានទទួលនូវទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបជាទឹកប្រាក់ចំនួន ១២០ លានរៀលពីកម្មវិធី
កម្មវិធីទទួលបានពាក្យស្នើសុំរហូតដល់ទៅ ៦១ ក្នុងវគ្គដំបូង ហើយធុរកិច្ចថ្មីចំនួន ១០ ក្រុមត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ។ ជាលទ្ធផល មាន៥ក្រុមទទួលបានជោគជ័យ រួមមាន៖ ក្រុម Point Hub បានទទួល Top Performance Award ទទួលបានទុនចំនួន ៤០លានរៀល, ក្រុម Espass បានទទួល Excellence Award ចំនួន ៣០លានរៀល, ក្រុម Digi-Lab និង ក្រុម BeOne HP បានទទួល Merit Award ចំនួន ២០លានរៀល/ក្រុម និងក្រុម Bomnong Digital បានទទួល Horable Mention ចំនួន ១០ លានរៀល។

កម្មវិធីពន្លឿនអាជីវកម្មនេះ ផ្តល់ការគាំទ្ររយៈពេល ១២សប្តាហ៍ ដែលរួមមានការបណ្តុះបណ្តាល, ការតម្រង់ទិស និង ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ កម្មវិធី រៀបចំឡើងក្នុងរយៈពេល ៣ខែ ដើម្បីផ្តល់ការគាំទ្រដល់ ក្រុមធុរកិច្ចថ្មីដែលអាចបង្កើតដំណោះស្រាយឌីជីថល ឬ ថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និង ជាពិសេស តម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម៕



