681 ezgif.com resize
Swift cc time

CNN៖ នាយករដ្ឋថៃ ត្រូវបានព្យួរពីតំណែងនាយកដ្ឋមន្ត្រី ក្រោយធ្លាយកិច្ចសន្ទនាទូរស័ព្ទជាមួយបុរសខ្លាំងកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋថៃ នៅថ្ងៃទី១ កក្កដានេះ ត្រូវបានបោះឆ្នោតសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ក្រោយធ្លាយកិច្ចសន្ទនាទូរស័ព្ទជាមួយបុរសខ្លាំងកម្ពុជា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយតុលាការធម្មនុញ្ញថៃ បានបោះឆ្នោត ៧ ទល់នឹង ២។បណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយ មួយរួមទាំងសារព័ត៌មានអាម៉េរិក CNN បានចុះផ្សាយក្រោមចំណងជើងថា នាយករដ្ឋថៃ ត្រូវបានព្យួរពីតំណែងនាយកដ្ឋមន្ត្រី ក្រោយធ្លាយកិច្ចសន្ទនាទូរស័ព្ទជាមួយបុរសខ្លាំងកម្ពុជា។

សារព័ត៌មានអាម៉េរិកនេះ បានសរសេរថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយកដ្ឋមន្ត្រីថៃឡើងកាន់អំណាចបានប្រមាណ ១០ខែ ត្រូវបានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ក្រោយធ្លាយកិច្ចសន្ទនាទូរស័ព្ទជាមួយ បុរសខ្លាំងកម្ពុជា គឺសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា។

បើតាម CNN ការសម្រេចនេះ បន្ទាប់ពីមានការបាតុកម្មនៅចំកណ្តាលទីក្រុងបាងកក កាលពីថ្ងៃសៅរ៌កន្លងទៅ ដែលបានប្រមូលផ្តុំដោយប្រជាពលរដ្ឋថៃរាប់ពាន់នាក់ បាតុកម្មទាមទារឲ្យលោកស្រីចុះចេញពីតំណែង បន្ទាប់ពីបានបែបធ្លាយកិច្ចសន្ទនាទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៥ មិថុនាកន្លងទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ មិថុនា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី ផែថងថាន ដោយលោកស្រី ហៅសម្តេចហ៊ុន សែន ថាលោកពូ ចង់បានអ្វីលោកស្រីនឹងធ្វើតាម។ជាមួយគ្នានោះ លោកស្រីថែមទាំងរិះគន់ធ្ងន់ៗទៅមេទ័ពថៃ ដែលធ្វើសកម្មភាព និងនិយាយចង់បានប្រជាប្រិយភាព លើបញ្ហាព្រំដែនកម្ពុជា និងថៃកន្លងទៅ។

លោកស្រី ផែថងថាន គឺជាសមាជិក​គ្រួសារ​​ត្រកូល​ស៊ីណាវ៉ាត់ទីបួនហើយ​​ ដែលបានក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ។លោកថាក់ស៊ីន ត្រូវជាឪពុករបស់លោកស្រី ត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សារបស់ថៃ និង ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី​រវាងពីឆ្នាំ​២០០១ ដល់២០០៦ មុននឹងត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់កាលពីឆ្នំា២០០៦។

បន្ទាប់ពីបាននិរទេសខ្លួនទៅ​ក្រៅស្រុក អស់រយៈពេល​១៥ឆ្នាំ លោក​បានសម្រេចចិត្តត្រលប់​ចូលស្រុកថៃវិញ កាលពីថ្ងៃទី២២ សីហាឆ្នាំ​២០២៣។នៅថ្ងៃស្អែកនេះ លោក​ថាក់ស៊ីន​ នឹងត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់​បរិហារ​របប​រាជានិយម ចំពោះ​សំដី​​កាលពី​ជាង​១០​ឆ្នាំ​មុន៕

Khcct banner

អត្ថបទទាក់ទង