
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីជូនដំណឹង ពីការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្លឹកឃ័រ QR កូដ សម្រាប់អ្នកដំណើរជនបរទេស ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្លឹកឃ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

បន្ថែមពីនេះ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ខ្លួនតាមរយៈមធ្យោបាយដូចជា៖ សារអេឡិចត្រូនិច (E-mail), គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh), និងកម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival៕