
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់នៃការដាក់លក់គម្រោងTERRA-TIA CITY គម្រោងទី១ និងគម្រោងទី២ របស់ខ្លួន។ គម្រោង TERRA ដែលជាគម្រោងអភិវឌ្ឍន៍ជិតអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាសបើកលក់ជាផ្លូវការនូវផ្ទះអាជីវកម្មគម្រោងថ្មីលើផ្លូវ25ម៉ែត្រ និង 10 ម៉ែត្រ ។ ការចេញលក់គម្រោងទី៣ នេះធ្វើឡើងបន្ទាប់ពីគម្រោងទី ១ និងគម្រោងទី ២ ត្រូវបានលក់អស់100 ភាគរយ ដែលបញ្ជាក់ពីតម្រូវការទីផ្សារខ្ពស់ និងទំនុកចិត្តលើម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ។
ការបើកលក់ប្លុកថ្មី គម្រោងទី៣ នេះ បានចាប់បើកលក់ចាប់ពីថ្ងៃនេះតទៅ លើប្រភេទផ្ទះអាជីវកម្ម (Shophouse) លើផ្លូវ២៥ម៉ែត្រ និងលើផ្លូវ១០ម៉ែត្រ ដែលលោកអ្នកអាចប្រកបអាជីវកម្មផង រស់នៅផង យ៉ាងងាយស្រួល ក្នុងតម្លៃពិសេស ចាប់ពី 88,800$ តែប៉ុណ្ណោះ។

គម្រោង TERRA-TIA City ត្រូវបានគេចាត់ទុកថាជាឱកាសអចលនទ្រព្យដ៏ជោគជ័យបំផុតមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទិញដែលស្វែងរក កន្លែងរស់នៅ ធ្វើការ និងពង្រីកអាជីវកម្មដ៏រស់រវើក។ ស្ថិតនៅចម្ងាយតែប៉ុន្មាននាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលអនាគត គម្រោងនេះត្រូវបានរៀបចំផែនការជាយុទ្ធសាស្ត្រដើម្បីបម្រើការជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។

គម្រោងទី១ និងទី២ ទទួលបានជោគជ័យយ៉ាងខ្លាំង ត្រូវបានបានលក់ជាផ្លូវការអស់100%។ ការលក់អស់ភ្លាមៗនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃគម្រោង TERRA-TIA CITY ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញ និងវិនិយោគិនដែលបានទទួលស្គាល់ទីតាំង ការរចនាម៉ូតផ្ទះ និងសក្តានុពលរីកចម្រើនដ៏ពិសេសរបស់គម្រោង។
ចំពោះម៉ូតផ្ទះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅបែបទាន់សម័យ នាពេលបច្ចុប្បន្ននេះ ដែលអាជីវកម្ម និងលំនៅឋាន រួមបញ្ចូលជាមួយគ្នា ម្ចាស់អាជីវកម្មអាចដំណើរការហាង ឬការិយាល័យផ្ទាល់ខ្លួននៅជាន់ផ្ទាល់ដី ខណៈពេលដែលរីករាយនឹងការរស់នៅជាលក្ខណៈឯកជននៅជាន់ខាងលើ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលបំផុតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ។ ខណៈដែលការអភិវឌ្ឍអាកាសយានដ្ឋានជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការពង្រីកហេដ្ឋារចនសម្ព័ន្ធក្នុងតំបន់ ឥតឈប់ឈរ។
ទន្ទឹមនឹងនេះ ការសាងសង់កំពុងដំណើរការយ៉ាងមមាញឹក ធ្វើយ៉ាងណាឱ្យគម្រោងមានរីកចម្រើនឆាប់រហ័ស នឹងឆាប់ប្រគល់ជូនអតិថិជនឱ្យទាន់ពេលវេលា។

លោកអ្នកបានជ្រាបហើយ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជើងហោះហើរ នៅខែកញ្ញា ឆាប់ៗខាងមុខ បើសិនមិនមានការប្រែប្រួល នោះសន្ទុះនៃចរាចរណ៍ ចរន្តមនុស្ស ភ្ញៀវជាតិ និងអន្តរជាតិ ផ្លូវ៦០ម៉ែត្រ និងតំបន់ដែលនៅជុំវិញនោះ។
ចំពោះព័ត៌មានលម្អិតអំពីគម្រោងTERRA-TIA CITY ជិតព្រលានយន្តហោះអន្តរជាតិតេជោថ្មី បន្ថែមពីនេះលោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់តាមរយៈលេខទូរសព្ទ៖087 888 501 / 011 888 501/011 888502 ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងTIACITY៖ https://maps.app.goo.gl/thXas1JXpJpxv6GT6 ដើម្បីបានព័ត៌មានលឿនឆាប់រហ័សលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមគម្រោង TIA CITY-ធី អាយ អេ ស៊ីធី៖
Telegram Channel: https://t.me/tiacity
Facebook Page : https://www.facebook.com/profile.php?id=61555283248818
TikTok: https://www.tiktok.com/@tia.city