Smart saver cctime web bannertif

ក្រសួងប្រៃសណីយ៍ ប្រាប់ពលរដ្ឋប្រុងប្រយ័ត្នចំពោះ«វីដេអូសំឡេង និងរូបភាព»ខុសប្រក្រតី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នាថ្ងៃទី២៩ មិថុនា ម្សិលមិញ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិ ដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី។

បើតាមក្រសួងប្រៃសណីយ៍ ការថ្កោលទោសនេះ បន្ទាប់ពីមានជនអគតិ បានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតAI។ ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិតនិងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមានលើបណ្ដាញសង្គមឌីជីថលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក.ប.ទ. បានអំពាវនាវដល់សាធារណជនទាំងអស់់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង