Smart saver cctime web bannertif

ពលករខ្មែរជិត៥ពាន់នាក់«ចុះឈ្មោះ»នៅក្រសួងការងារដើម្បីស្វែងរកការងារធ្វើ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 

ភ្នំពេញ៖ គិតចាប់ពីមានព្រឹត្តិការណ៍រឹតបន្តឹង នៅតាមព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី៨ ដល់ទី២៨ ខែមិថុនានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានប្រជាពលរដ្ឋខ្មែរចូលតាមច្រកព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១១០ ៣៧៥នាក់ ភាគច្រើនជាអ្នកកាន់បណ្ណព្រំដែន ដែលមានចំនួន ៨១ ៧២០នាក់ ស្មើនឹង ៧៤.០៣% ហើយក្នុងចំនួនប្រជាពលរដ្ឋដែលបានចូលនេះ ពលករមានចំនួន ៣៦ ៧៩៦នាក់ ស្មើនឹង ៣៣.៣៣% ក្នុងនោះ អ្នកកាន់បណ្ណព្រំដែនចំនួន ២០ ១៥៣នាក់ ស្មើនឹង ៥៤.៧៦%។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា សម្រាប់អ្នកដែលបានវិលត្រឡប់មកវិញនេះ (គិតចាប់ពីថ្ងៃទី១៦-២៨ ខែមិថុនា ឆ្នាំ២០២៥) ក្រសួងបានចុះឈ្មោះអ្នកស្វែងរកការងារចំនួន ៤ ៧៨១នាក់ ដោយបានផ្គូផ្គងឱកាសការងារនៅតាមរោងចក្រ សហគ្រាសចំនួន ៨ ៣១៥ដង ហើយមកទល់ពេលនេះអ្នកទទួលបានការងារធ្វើសរុបចំនួន ៣១២នាក់ ហើយមានរោងចក្រ គ្រឹះស្ថានជាច្រើនផ្សេងទៀតដែលកំពុងរង់ចាំទទួលយកបងប្អូនពលករដែលវិលត្រឡប់មកវិញ។

បើតាមលោក ហេង សួរ គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ តម្រូវការកម្លាំងពលកម្មនៅតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេសសរុបមានចំនួន ២៤៨ ៩២៨កន្លែង ក្នុងនោះ វិស័យកសិកម្មចំនួន ២៨ ៦៨៤កន្លែង, វិស័យឧស្សាហកម្មចំនួន ២១០ ៦៣៥កន្លែង និងសេវាកម្ម ចំនួន ៩ ៦០៩កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង