681 ezgif.com resize
Swift cc time

រកឃើញសំណល់ថ្នាំកសិកម្មនៅ«ស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ»នាំចូលពីវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កណ្ដាល៖ មន្ត្រីជំនាញ ក.ប.ប. នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញបន្លែ ចំនួន ៤សំណាកគំរូ រួមមានស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានវត្តមានសំណល់ថ្នាំកសិកម្ម ស្ថិតនៅច្រកទ្វាអន្តរជាតិជ្រៃធំ។

បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.» បានឲ្យដឹងថា មន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សាខា ក.ប.ប. ខេត្តកណ្ដាល បានសហកាជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ ដែលនាំចូលតាមឡានដឹកទំនិញ នៅច្រកទ្វាអន្តរជាតិជ្រៃធំ ដោយបានធ្វើតេស្តបឋមលើសំណាកគំរូ ចំនួន ២២សំណាកគំរូ រួមមានស្លឹកខ្ទឹម ប៉េងប៉ោះ ស្ពៃបូកគោ ការ៉ុត ម្ដេញ ម្រះ មើមឆៃថាវ ខ្ទឹមបារាំង ម្ទេសម៉ាឡេ ម្ទេសហាវ៉ៃ ស្ពៃក្ដោបពណ៌ស្វាយ ស្ពៃក្ដោប មើមត្រាវ(តូច-ធំ) ដំឡូវបារាំង ក្រូចតែជ្រក់ សណ្ដែកហោឡាំងតាវ មើមដំឡូវជ្វា មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ ត្រប់វែង និងសណ្ដែកបារាំងបៃតង។

ជាលទ្ធផល ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបន្លែ ចំនួន ៤សំណាកគំរូ រួមមានស្លឹកខ្ទឹម មើមខ្ទឹមក្រហម ផ្លែក្រូចឆ្មារ និងសណ្ដែកហោឡាំងតាវ មានវត្តមានសំណល់ថ្នាំកសិកម្ម។ ដូចនេះ មន្ត្រីជំនាញ បានសម្រេចបញ្ជូនសំណាកគំរូទាំងនោះ ទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិតបន្តស្វែងរកអនុលោមភាព៕


Khcct banner

អត្ថបទទាក់ទង