681 ezgif.com resize
Swift cc time

ម្ចាស់ទូកដរពីរនាក់ប្តីប្រពន្ធ វ័យជាង៧០ឆ្នាំ កំពុងបាត់ខ្លួនដោយសារលិចទូក ក្នុងពេលកំពុងសម្រាក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ ម្ចាស់ទូតដរ ពីរនាក់ប្តីប្រពន្ធ វ័យប្រមាណជាង៧០ ឆ្នាំ កំពុងបាត់ខ្លួនដោយសារលិចទូកដរ ក្នុងពេលកំពុងសម្រាក កាលពីយប់មិញ ស្ថិតនៅចំនុចកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នអាជ្ញាធរស្រុកកៀនស្វាយ កំពុងយកចិត្តទុក្ខដាក់ចុះរុករក និង ស្រាវជ្រាវរកម្ចាស់ដរចំនួន ២នាក់។

បើតាមលោក ឡូវ សុខសាន្ត អភិបាល នៃគណ: អភិបាលស្រុកគៀនស្វាយ បានប្រាប់ ស៊ីស៊ីថាមស៍ ថា បច្ចុប្បន្ននេះ អាជ្ញាធរសហការជាមួយមន្ត្រីជំនាញ កំពុងបើកការស្រាវជ្រាវ ស្វែងរកមូលហេតុនៃហេតុការណ៍លិចទូកដរនេះ។ លោកទទួលបានប្រភពពី ពលរដ្ឋអាជីវកលក់បន្លែ ថា ទូកដរនេះ ឃើញលិចតាំងពីម៉ោង ៣យប់ ឈានចូលថ្ងៃទី ២៧ មិថុនានេះ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅលើកោះមាស បានឱ្យដឹងថា ម្ចាស់ទូកដរ គឺជាប្តីប្រពន្ធគ្នា ហើយមានវ័យប្រមាណជាង ៧០ ឆ្នាំ ហើយទូកដររបស់គាត់ ហាក់មានសភាពទ្រុឌទ្រោម ហើយពីរនាក់ប្តីប្រពន្ធចំណាស់ គឺពួកគាត់សម្រាកនៅដំបូលលើទូកដរ។ តែក្រោយពី ស្រង់ទូកដរ គឺមិនឃើញម្ចាស់ទូកវ័យចំណាស់នោះទេ ដែលអាចសង្ស័យថា ពួកគាត់អាចនឹងបាត់បង់ជីវិត ព្រោះកន្លងទៅធ្លាប់មានករណីបែបនេះ ហើយសាកសពរកឃើញជាប់ព្រំដែនវៀតណាម៕


Khcct banner

អត្ថបទទាក់ទង