Smart saver cctime web bannertif

កងទ័ពជើងអាកាសអាម៉េរិក «Pacific Brass» នឹងរៀបចំការសម្តែងពិសេសនៅ ផ្លូវថ្មើរជើងចតុមុខ នៅថ្ងៃទី ២៩ មិថុនានេះ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កងទ័ពជើងអាកាសអាម៉េរិក «Pacific Brass» នឹងរៀបចំការសម្តែងពិសេសនៅ ផ្លូវថ្មើរជើងចតុមុខ ទល់មុខវត្តឩណ្ណាលោម នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២៥។ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង 6:30 ដល់ 7:30 ល្ងាច។

យោងតាមគេហទំព័រស្ថានទូតអាម៉េរិក បានឱ្យដឹងថា ស្ថានទូតនឹងរៀបចំការសម្តែងពិសេសពីក្រុមកងទ័ពជើងអាកាសអាមេរិក ដែលនឹងចាប់ផ្តើមនៅម៉ោង ៦:៣០នាទីល្ងាច។ ស្ថានទូតបានគូសបញ្ជាក់ថា ទីតាំងផ្លូវថ្មើរជើងចតុមុខត្រូវបានជ្រើសរើសសម្រាប់សម្តែង ដោយសារតែចំនួនអ្នកដើរទស្សនារៀងរាល់សប្តាហ៍មានចំនួនច្រើន។

បើតាមស្ថានទូតអាម៉េរិក ក្រុមកងទ័ពជើងអាកាសអាម៉េរិក «Pacific Brass» នឹងចំណាយពេលវេលានៅក្នុងប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ដើម្បីសម្តែង និងចូលរួមជាមួយសាលា និងសមភាគីយោធានៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង