681 ezgif.com resize
Swift cc time

អាជ្ញាធរ«ឃាត់រថយន្ត»២គ្រឿង ដឹកស៊ុតមាន់៧៥០០០គ្រាប់ ពីវៀតណាមខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ Sarat Hun

ភ្នំពេញ៖ អាជ្ញាធរ នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់រថយន្ត២គ្រឿងដឹកស៊ុតមាន់ប្រមាណ៧៥០០០គ្រាប់ ចេញពីប្រទេសវៀតណាមមកកម្ពុជា ឃាត់នៅលើផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ និងឃាត់នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ម៉ាកSSANGYONG ISTANA ដូចគ្នា។ រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១២៥ដុំ ស្មើនឹង៣៧៥០០គ្រាប់ ឃាត់នៅលើផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តទី២ ដឹកស៊ុតមាន់ចំនួន ១២៥ដុំ ស្មើនឹង៣៧៥០០គ្រាប់ ឃាត់នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការឆ្លើយរបស់តំណាងម្ចាស់ដឹកស៊ុតមាន់ រថយន្តទាំងពីរខាងលើ បានដឹកស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង