Smart saver cctime web bannertif

ក្រសួងបរិស្ថាន មាន«កូនឈើ»នៅក្នុងថ្នាលសរុបជាង ៣លានដើម ទុកសម្រាប់ចែកជូនពលរដ្ឋ ដោយឥតគិតថ្លៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន មានកូនឈើនៅក្នុងថ្នាលសរុបចំនួន ៣ ១០៣ ៦១៧ ដើម ទុកសម្រាប់ចែកជូនដល់សាធារណជនដោយឥតគិតថ្លៃ។ ដោយក្នុងនោះកូនត្នោតមានចំនួន ១ ៣២៩ ២៥១ ដើម កូនឈើព្រៃចំនួន ១ ៦៥៤ ០៦៤ ដើម និងកូនឈើហូបផ្លែចំនួន ១២០ ៣០២ ដើម។

ដោយឡែកក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើព្រៃសរុបចំនួន ១ ៥៨៨ ដើម ដោយមន្ទីរបរិស្ថានខេត្តកំពត បណ្តុះបានកូនឈើព្រៃចំនួន ១៧២ ដើម និងកូនឈើហូបផ្លែចំនួន ៣១៦ដើម ចំណែកឯមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បណ្តុះកូនឈើព្រៃបានចំនួន ១ ១០០ដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង