681 ezgif.com resize
Swift cc time

អាជ្ញាធរ«ឃាត់រថយន្ត»១គ្រឿងនាំចូលដូងក្រអូបជាង២៨០០ផ្លែ គេចពន្ធពីថៃឆ្លងកាត់ព្រំដែនឡាវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឃាត់រថយន្ត១គ្រឿង នាំចូលផ្លែដូងក្រអូបជាង២៨០០ផ្លែ ទឹកដូងច្រកដប និងសាច់ដូង គេចពន្ធពីថៃឆ្លងកាត់ព្រំដែនឡាវ ដោយឃាត់បាននៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

អាជ្ញាធរ សហការជាមួយមន្ត្រីគយ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243។ តាមរយៈការត្រួតពិនិត្យយ៉ាងល្អិតល្អន់ បានរកឃើញទំនិញគេចពន្ធរួមមាន ផ្លែដូងក្រអូប ចំនួន ២,៨៥០ផ្លែ ស្មើនឹងប្រមាណ ១,៥០០គីឡូក្រាម, ទឹកដូងច្រកដប ចំនួន ២៨០ដប ស្មើនឹងប្រមាណ ៤២០លីត្រ, និងសាច់ដូង ចំនួន ២៤គីឡូក្រាម។

ក្រោយការសាកសួរពីមន្ត្រីគយបានរកឃើញថា ដូងក្រអូបទាំងអស់នេះត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។

បច្ចុប្បន្នរថយន្ត និងវត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុល្មើស និងបន្តនីតិវិធីស្របតាមច្បាប់គយជាធរមាន៕


Khcct banner

អត្ថបទទាក់ទង