Smart saver cctime web bannertif

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហៅការបិទព្រំដែនដោយឯកតោភាគីពីក្រុមយោធាថៃនាំឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនភ្លាមៗ និង មិនបានជូនដំណឹងជាមុននេះ បង្កឡើងដោយក្រុមយោធាថៃ ដែលបាននាំឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន រួមមានសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិមានជីវភាពរស់នៅសមរម្យ សិទ្ធិមានការងារធ្វើ សិទ្ធិទទួលព័ត៌មាន សិទ្ធិទទួលបានសុខភាព និងការអប់រំ និងការជួញដូរមនុស្ស។

យោងតាមសេចក្តីថ្លែងការណ៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗ និង មិនបានជូនដំណឹងជាមុននេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន រួមមាន ៖ ១. សេរីភាពក្នុងការធ្វើដំណើររបស់ កម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និង គ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរ ឆ្លងព្រំដែនបាន ។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរ ដែលជាសេរីភាពជាមូលដ្ឋាន។ទី២. សិទ្ធិមានជីវភាពរស់នៅសមរម្យ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន ពាណិជ្ជករ កម្មករ និង អ្នកប្រកបអាជីវកម្មតូចៗ។ ពួកគាត់នឹងបាត់បង់ប្រភពចំណូលចម្បង ដែលនឹងបង្ក ឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ការហូបចុក ផ្ទះសម្បែង និងសុខភាពផ្លូវចិត្ត។

ក្រៅពីនេះ ការបិទព្រំដែនភ្លាមៗនេះ អាចប៉ះពាល់ដល់សិទ្ធិទទួលបានសុខភាព និង ការអប់រំ សិស្សានុសិស្ស អ្នកជំងឺត្រូវបានអនុញ្ញាត ឱ្យឆ្លងព្រំដែនក៏ដោយ ក៏ពួកគេនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេស អ្នកមានបញ្ហា ពាក់ពន្ធ័នឹងឯកសារផ្សេងៗ។ ចំណែកឯផលប៉ះពាល់មួយទៀតនោះ គឺការជួញដូរមនុស្ស បង្ខំឱ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេស កម្មករដែល កំពុងត្រូវការការងារធ្វើ នឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេស ក្រុមជនងាយ រងគ្រោះ ដូចជា ស្ត្រី កុមារ មនុស្សចាស់ និង ជនមានពិការភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង