
កោះកុង៖ ទារកទើបនឹងកើត អាយុបាន ១ថ្ងៃ នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារកូនកើតមិនគ្រប់ខែ និងឪពុកម្ដាយជាពលករធ្វើការនៅប្រទេសថៃ គ្មានលទ្ធភាពបង់សេវាថែទាំ ព្យាបាល។
បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ទារកទើបនឹងកើត អាយុបាន ១ ថ្ងៃប៉ុណ្ណោះ ដែលបានកើតនាថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ ត្រូវបានបញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ ដោយសារកូនកើតមិនគ្រប់ខែ ( អាយុ ២៩ សប្តាហ៏ ទម្ងន់ ៩០០ ក្រាម ) និងឪពុកម្ដាយជាពលករធ្វើការនៅប្រទេសថៃ គ្មានលទ្ឋភាពបង់សេវាថែទាំ ព្យាបាល។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម នៅយប់ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទៅទទួលគាត់មកព្យាបាលបន្តនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

