Smart saver cctime web bannertif

ក្រុមយោធាថៃ ព្យាយាមរារាំងពលករខ្មែរ កុំឱ្យវិលចូលមកកម្ពុជាវិញ ដោយកុហកថា ខាងកម្ពុជាបិទព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ប៉ោយប៉ែត៖ នៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ជាឯកតោភាគី ក្រុមយោធាថៃ បានព្យាយាមរារាំងពលករខ្មែរ កុំឱ្យវិលចូលមកកម្ពុជាវិញ ដោយកុហកថា ខាងកម្ពុជាបិទព្រំដែន។ ក្រុមយោធាថៃ បានយកឡានដឹកពលករខ្មែរ ក្រោយពីពួកគាត់បានរងចាំតាំងពីម៉ោង ៥:០០ព្រឹក នៅស្រុកអារញ្ញ ខេត្តស្រះកែវ និងមានសកម្មភាពពីសំណាក់យោធាថៃ មិនឲ្យពលករខ្មែរវិលចូលមកកម្ពុជាវិញ។

យោងតាមការសង្កេតផ្ទាល់ពីក្រុមការងារស្មា-SMA និងបណ្តាញពលករ ព្រមទាំងបានសាកសួរពលករខ្មែរខ្លះ ដែលមិនមានឯកសារ នៅល្ងាចវេលាម៉ោង៦ ថ្ងៃដដែល មានពលករប្រមាណ១០៥នាក់ រួមទាំងក្មេងៗ កុមារតូចៗផង។ យោងតាមការផ្តល់ព័ត៌មានបន្តថា ពលករខ្លះ ត្រូវបានប៉ូលិសថៃ ទៅចាប់ដល់កន្លែងធ្វើការ និងបញ្ជូនមកខ្មែរយើងវិញ ហើយក៏មានពលករខ្លះទៀត ពួកគាត់បានដើរមកពីកន្លែងធ្វើការមកកាន់ច្រកព្រំដែនផងដែរ ដើម្បីរង់ចាំឲ្យថៃនាំមកខ្មែរវិញ។

ហេតុការណ៍នេះបានកើតមានឡើងបន្តបន្ទាប់ ក្រោយពីទាហ៊ានរដ្ឋាភិបាលថៃ ប្រកាសបិទច្រកព្រំដែនដោយឯកតោភាគីទាំងស្រុង ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥កន្លងមកនេះ។ ការបិទច្រកព្រំដែន និងការរារាំងពីសំណាក់យោធាថៃ នេះបានបណ្តាលឲ្យ កុមារ និងស្ត្រីមួយចំនួន ជាពលករខ្មែរ រងផលប៉ះពាល់ និងប្រឈមសុខភាព ព្រមទាំងបំពានសិទ្ធិកុមារ និងសិទ្ធិស្ត្រី។ ជាមួយគ្នានេះ ក៏មានករណីឃាត់ខ្លួន ពលការិនី ១នាក់ ដែលក្រុមប៉ូលីសថៃ ចោទថា បានតវ៉ា ការដាក់រនាំង មិនឲ្យពលករឆ្លងដែនមកស្រុកកំណើតខ្លួនវិញ។

ពលករខ្មែរដែលបានមកដល់ប្រមាណម៉ោង៦ល្ងាចម្សិលមិញ ត្រូវបានបន្តសម្រាកនៅមណ្ឌលសំចតពលករ ក្រុងប៉ោយប៉ែត ដោយចុះពីឡានប៉ូលីស ដូរមកឡើងឡាន រដ្ឋខ្មែរ និងអ្នកខ្លះបន្តរងចាំបន្តដំណើរទៅខេត្តរបស់ខ្លួនរៀងៗខ្លួន តាមរយៈឡានក្រុងរដ្ឋ និងសាច់ញាតិមកទទួល។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាដដែលនេះ យោធាថៃ បានបើកច្រកម្តងទៀត នៅម៉ោង ៧ល្ងាច រហូតដល់ម៉ោង៨:៣០យប់ នេះបើយោងតាមប្រភពបណ្តាញពលករនៅព្រំដែន បានបញ្ជាក់មកក្រុមការងារសង់ត្រាល់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង