Smart saver cctime web bannertif

អគ្គិសនីកម្ពុជា៖ បច្ចុប្បន្នកម្ពុជាមិនបាននាំចូលថាមពលពីថៃនោះទេ ហើយប្រកាសបដិសេធការផ្សាយនានា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។

យោងតាមអគ្គិសនីកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជា ប្រកាសបដិសេធ ចំពោះការលើកឡើងនានា ដែលផ្ទុយពីការពិត។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាស សម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង បន្ទាប់ពីមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និង អ៊ីនធឺណិតមកកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង