Smart saver cctime web bannertif

«គ្រាប់បែក»ទម្ងន់ជាង ៣៧២គីឡូក្រាម ត្រូវបានកម្លាំងជំនាញដោះបន្សាប ដោយសុវត្ថិភាព

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តាកែវ៖ កម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ទម្ងន់ប្រមាណ ៣៧២គីឡូក្រាម ប្រកបដោយសុវត្ថិភាព។

បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា កម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ប្រកបដោយសុវត្ថិភាព។ គ្រាប់បែកប្រភេទM117នេះ មានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង ៤០សង់ទីម៉ែត្រ។ លោក បានបន្ថែមថា គ្រាប់បែកM117នេះ អាចទម្លាក់ពីយន្តហោះប្រភេទB52 ក្នុងកំឡុងឆ្នាំ១៩៧៣។ គ្រាប់បែកនេះ ត្រូវបានឃេីញនៅភូមិបាក់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងជម្រៅប្រមាណជាង៤ម៉ែត្រ។ ទីតាំងនេះ បានរកឃើញគ្រាប់សរុបចំនួន ១១គ្រាប់ ដូចមានបង្ហាញក្នុងគំនូសប្លង់ខាងក្រោម។

លោក ហេង រតនា បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតិពីប្រមុខរាជរដ្ឋាភិបាលអង្គភាពសុីម៉ាក់ បាននិងកំពុងស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាលេីទីតាំងប្រមាណជាង២៣០,០០០ ទីតាំង ក្នុងក្របខណ្ឌទូទាំងប្រទេស និងរៀបចំប្រពន្ធ័ទិន្នន័យជាតិAIសម្រាប់គ្រប់គ្រងនិងដោះស្រាយវិបត្តិគ្រាប់បែកសំណល់សង្គ្រាមធានាសុខសុវត្ថិភាពប្រជាជនកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង