681 ezgif.com resize
Swift cc time

កងទ័ពកម្ពុជា-ជប៉ុន ឯកភាពគ្នារៀបចំ «សមយុទ្ធរួមគ្នា» និង ការផ្លាស់ប្តូរកងកម្លាំងកងទ័ព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កងទ័ពជើងគោក កម្ពុជា-ជប៉ុន បានឯកភាពគ្នាជាផ្លូវការ ក្នុងការពិនិត្យសកម្មភាពសហប្រតិបត្តិការមួយចំនួន ក្នុងការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ ការលោតឆត្រយោងមិត្តភាព និងការផ្លាស់ប្តូរនាយទាហានវ័យក្មេងជាដើម។ ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបរវាងមេទ័ពជើងគោកកម្ពុជា ជាមួយមេទ័ពជើងគោកជប៉ុន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបរវាងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងលោកនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរី (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីកាងាររកសាង សាលាបញ្ជូនសារ និង សាលាគីមីសាស្ត្រ ចំណុះឲ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ក្នុងការជួយ បណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស។

បន្ថែមពីនេះ ជាលទ្ធផល មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហប្រតិបត្តិការមួយចំនួនរួមមាន៖ ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ (HADR) ការលោតឆត្រយោងមិត្តភាព និងការផ្លាស់ប្តូរនាយទាហានវ័យក្មេង៕


Khcct banner

អត្ថបទទាក់ទង