Smart saver cctime web bannertif

ក្រសួងបរិស្ថាន សម្រេចបិទផ្នែកផលិតកម្មរោងចក្រចំនួន២ ក្រោយបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

ព្រះសីហនុ៖ ក្រសួងបរិស្ថាន នាថ្ងៃទី២៣ មិថុនា បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុនចំនួន២ នៅក្នុងខេត្តព្រះសីហនុ ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវផ្អាកដំណើការផលិតកម្មទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ដោយមូលហេតុក្រុមហ៊ុនមិនបានអនុវត្តតាមច្បាប់ជាច្រើន ក្នុងនោះមាត្រ១៥៦ មាត្រា២៨៧ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិជាដើម។ល។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់និងគោលការណ៍ជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង