Smart saver cctime web bannertif

ឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានកម្មវិធីអាទិភាពទាំង៥ ជាង៥២ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានអនុវត្តកម្មវិធីអាទិភាពទាំង៥ ជាង ៥២ភាគរយ បើប្រៀបធៀបដូចគ្នានៅឆ្នាំ២០២៤ គឺសម្រេចបានខ្ពស់ជាង។ ក្នុងកិច្ចប្រជុំមានការចូលរួមដោយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង។

លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងថា វឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ កម្មវិធីទី៣. ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ និងកម្មវិធីទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងកម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ បើតាមរយៈរបាយការណ៍ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង ៥ ខាងលើ សម្រេចបានជារួម ៥២,២៥ភាគរយ ។

ជាមួយគ្នានេះ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានបង្ហាញស្ដីពី ការវាយតម្លៃសូចនាករសមិទ្ធកម្មប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើមាតិកា ៤ សំខាន់ៗ គឺ ១-ទិដ្ឋភាពទូទៅនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ២-កិច្ចព្រមព្រៀងសមិទ្ធកម្ម ឆ្នាំ២០២៥ ៣-លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម និងទី៤-សេចក្ដីសន្និដ្ឋាន ដោយបានធ្វើការប្រៀបធៀបគោលដៅសម្រេចបាននៅឆ្នាំ២០២៥ ខ្ពស់ជាងគោលដៅសម្រេចបាននៅក្នុងឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វេីឱ្យក្រសួងសម្រេចបានសមិទ្ធផលជាច្រេីនស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង