Smart saver cctime web bannertif

ក្រសួងសុខាភិបាលកម្ពុជា ណែនាំឱ្យតាមអង្គភាពជាប់ព្រំដែន កម្ពុជា-ថៃ បង្កើនប្រសិទ្ធភាពកម្ពុជាជូនប្រជាពលរដ្ឋ ខណៈបញ្ហាកំពុងតានតឹង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២៣ មិថុនា ម្សិលមិញ បានប្រជុំណែនាំឲ្យគ្រប់អង្គភាពសុខាភិបាល ជាពិសេសអង្គភាពតាមបណ្តាព្រំដែន កម្ពុជា-ថៃ បង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតលើសុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងបច្ចេកទេស និងការផ្គត់ផ្គង់ឱសថជាដើម។

ការណែនាំនេះ ធ្វើឡើងតាមរយៈ កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមដោយលោកឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំផ្សេងទៀត ទាំងរាជធានីភ្នំពេញ ខេត្ត។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានអង្គភាព ត្រូវបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត និងតាមបណ្តារាជធានី ខេត្តជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើសុខភាព និងសុខុមាលភាពប្រជាជន។

បន្ថែមពីនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវធ្វើការតាមដានឱ្យបានជាប់ជាប្រចាំ បង្កើនការសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសតាមបណ្តាខេត្តជាបណ្តាព្រំដែន ទាំងបច្ចេកទេស និងការផ្គត់ផ្គង់ឱសថដែលត្រៀមបំរុងតាមព្រំដែន ដោយត្រូវបង្កើនការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ការបែងចែកឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងការរក្សាឱ្យបានគង់វង្ស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង