Smart saver cctime web bannertif

កសិករខេត្តព្រះវិហារ កំពុងប្រមូលផ្លែល្ពៅប្រមាណ ១៥ម៉ឺនគីឡូ ឆ្លើយតបនឹងតម្រូវការកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ព្រះវិហារ៖ប្រជាកសិករខ្មែរ ឃុំភ្នំត្បែងមួយ ឃុំស្ដៅ ឃុំរណសិរ្ស ឃុំរំដោះ ឃុំភ្នំត្បែងពីរ និងឃុំថ្មី នៃខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បាននឹងកំពុងរីករាយក្នុងការប្រមូលផលផ្លែ«ល្ពៅ»ដែលមានប្រមាណជាង១៥ម៉ឺនគីឡូក្រាម ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ការប្រមូលផលនេះ ដោយមានការជួយសម្របសម្រួល ពីមន្ត្រីកសិកម្មឃុំប្រចាំនៅទីនោះ។

យោងតាមរបាយការណ៍ពី មន្រ្តីកសិកម្មឃុំ បានជួយសម្របសម្រួលទីផ្សារល្ពៅជូនកសិករជូនក្រុមហ៊ុនធំៗចំនួន៥ផ្សេងគ្នា ក្នុងនោះ រួមមាន ក្រុមហ៊ុនវីរៈប៊ុនថាំ ៣០,០០០គីឡូក្រាម, ក្រុមហ៊ុនអ្វីហ្គេត ១០,៧០០គីឡូក្រាម, ផ្សារទំនើបអ៊ីអន ៥,៤០០គីឡូក្រាម, ផ្សារទំនើបជីពម៉ុង ៨៦,០០០គីឡូក្រាម និង លោក តែ តាំងប៉ ២០,០០០គីឡូក្រាម។

គួរបញ្ជាក់ថា កំណើននៃការកម្មង់ទិញល្ពៅពីក្រុមហ៊ុនយ៉ាងដូច្នេះ ក្រោយពីតម្រូវការគាំទ្រក្នុងស្រុកច្រើន ដោយមើលឃើញថាពលរដ្ឋកម្ពុជាងាកទៅគាំទ្រ និងទិញផលិតផលរបស់ខ្មែរតាមផ្សារទំនើបនានានៅរាជធានីភ្នំពេញ។

ការដែលការគាំទ្រនេះ ធ្វើឡើងក្រោយការព្រមានបិទការនាំចូលពីប្រទេសថៃ ដោយសារតែជម្លោះតានតឹងលើបញ្ហាព្រំដែន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង