
ភ្នំពេញ៖ បញ្ជាការដ្ឋានកងពលតូចលេខ៧០ បានប្រកាសចងសម្ព័ន្ធមេត្រីភាពជាមួយកងពលធំថ្មើរជើងលេខ៣០១ បញ្ជាការដ្ឋានរដ្ឋធានី ហាណូយ ធ្វើឡើងក្នុងគោលបំណងដើម្បីរឹតបន្តឹងនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេឡើងថែមទៀតរវាងអង្គភាពទាំងពីរ។
បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ និងគណ:ប្រតិភូ បានចូលរួម និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានកងពលតូចលេខ៧០ និងកងពលធំថ្មើរជើងលេខ៣០១ បញ្ជាការដ្ឋានរដ្ឋធានី ហាណូយ ធ្វើឡើងកំឡុងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរឹតបន្តឹងនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រទេសទាំងពីរបន្ថែមទៀត៕

