Smart saver cctime web bannertif

អ្នកនាំពាក្យសម្តេច ហ៊ុន សែន ហៅការប្តឹងសម្តេច ហ៊ុន សែន​ បញ្ហាសំឡេងសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃជាលេងល្បែងកូនក្មេង បិទបាំងភាពអាម៉ាស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងចាត់ទុក ថៃប្តឹងសម្តេច ហ៊ុន សែន រឿងសំឡេងសន្ទនារវាងសម្តេច និង នាយករដ្ឋមន្រ្តីថៃថា កំពុងលេងល្បែងកូនក្មេង បោកបញ្ចោតមតិសាធារណជនខ្លួន ដើម្បីការពារ និង បិទបាំងនូវភាពអាម៉ាស់ និង ភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សូមអញ្ជើញលោកប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះ។

ការធ្វើឡើងនេះ បន្ទាប់ពីការបង្ហោះសំឡេងសន្ទនា រវាងសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១៨ មិថុនា កន្លងទៅ ដែលបណ្តាលឲ្យមានទំនាស់ក្នុងប្រទេសរវាងយោធាថៃ និងនាយករដ្ឋមន្រ្តីថៃ ព្រមទាំងប៉ះពាល់ការទុកចិត្តរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលថៃ។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះដដែល បានផ្តាំទៅលោក Temeeyaves មេបក្ស Seri Ruam Thai ថា អ្នកនយោយបាយធន់អន់ កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ព្រោះលោក Temeeyaves ធ្វើនយោបាយប្រជាភិថុតិ ខ្លាំងបានតែរឿងឌិតបោកប្រាស់ប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង