Smart saver cctime web bannertif

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បន្ទាប់ពីការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់ កម្ពុជាអាចធ្វើឱ្យថៃបាក់អំនួត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ បើតាមសេចក្តីរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាប្រែក្លាយជាប្រទេសមានភាពរឹងមាំ ខុសពីការប៉ាន់ស្មានរបស់ថៃ បណ្តាលឲ្យរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក ក្រោយការឆ្លើយតបជាបន្តបន្ទាប់របស់កម្ពុជា មិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។

ការបញ្ជាក់នេះ បន្ទាប់ពីមានអាកប្បកិរិយាបែបមើលស្រាលកម្ពុជា ដែលកើតឡើងដោយសារកងទ័ពថៃនិងអ្នកនយោបាយមួយចំនួន ដោយបានគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជា។ បើតាមលោក ប៉ែន បូណា អាកប្បកិរិយាបែបនេះ ដោយសារថៃនៅតែដក់ក្នុងអារម្មណ៍ថា កម្ពុជាមានស្ថានភាពដូចកាលពីទសវត្សរ៍៨០នៅឡើយដែលរស់ដោយសារខ្យល់ដកដង្ហើមរបស់ថៃ។

បើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈវិធានការឆ្លើយតបរបស់កម្ពុជាជាបន្តបន្ទាប់រហូតដល់ការផ្អាកនាំប្រេងឥន្ធនៈនិងឧស្ម័នទាំងស្រុងពីប្រទេសថៃ យោធានិងរដ្ឋាភិបាលថៃចាប់ផ្តើមភ្លឺភ្នែក។ កម្ពុជាមិនត្រឹមតែមិនបានរងសម្ពាធនិងមិនចុះញ៉មប៉ុណ្ណោះទេ តែបែរជាដាក់ចេញវិធានការឆ្លើយតបវិញមុនពេលដែលថៃដាក់មកលើកម្ពុជាទៅទៀត។ ស្ថានភាពនេះកំពុងធ្វើឱ្យថៃខូចប្រយោជន៍យ៉ាងធំ ហើយស្ថិតក្នុងស្ថានភាពទាល់ច្រកនិងបាក់មុខ ហើយក៏នឹកចង់វិលថយក្រោយវិញ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះដដែល ពេលនេះថៃស្ថិតក្នុងស្ថានភាពជ្រុលក្បាលក្រពើ ដែលចង់ថយក្រោយវិញក៏មិនកើតព្រោះតែអំនួត តែបើបន្តបែបនេះទៅមុខទៀត ការខាតបង់សេដ្ឋកិច្ចកាន់តែធំ ប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្ត ខណៈផ្ទៃក្នុងនយោបាយកាន់តែវ៉ល់។ កម្ពុជាមិនបានបង្កហេតុទេ ហើយសន្សំតែសុខប៉ុណ្ណោះ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យថៃមើលស្រាលទៀតដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង