Cctimesw1140xh150cm copy

លទ្ធផលតេស្ត៖មន្ត្រីខ្មែរដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី៨៤០នាក់គ្មានឆ្លងកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ មន្ត្រី និងមន្ត្រីជាន់ខ្ពស់កម្ពុជាទាំងអស់ដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីសរុបប្រមាណ ៨៤០នាក់ លទ្ធផលតេស្តបានបង្ហាញថា អវិជ្ជមាននៅកូវីដ-១៩ទាំងអស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី៦ វិច្ឆិកានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ វិច្ឆិកាមានចំនួន ២១២នាក់ ក្នុងនោះមានជនជាតិហុងគ្រីម្នាក់ដែលទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជាមានវីរុសកូវីដ១៩ ទាំងអស់គ្នា។

បើតាមក្រសួងសុខាភិបាល “សរុបចំនួនអ្នកប៉ះពាល់ទាំងអស់សរុបប្រមាណ៨៤០ នាក់ សម្រាប់ថ្ងៃទី ៤និងថ្ងៃទី ៥ វិច្ឆិកាឆ្នាំ មានលទ្ធផលមានលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់”។

តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជា បានបន្តអំពាវនាវអ្នកប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ១៩ត្រូវតែបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយវិលត្រឡប់ទៅធ្វើតេស្តសារជាថ្មីចំនួនលើកទីចំនួន៣ដងទៀតនៅវិមាននៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានរៀបចំដែលមានរៀបចំទីតាំងយកវត្ថុសំណាក់សម្រាប់ធ្វើតេស្តកូវីដ១៩ តាមការកំណត់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០មានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ដោយឡែកសម្តេចហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។បច្ចុប្បន្នសម្តេចមានសុខភាពល្អ និងកំពុងហាត់ប្រាណ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង