681 ezgif.com resize
Swift cc time

កម្ពុជា បណ្ដេញជនជាតិវៀតណាម ២៧នាក់ ករណីស្នាក់នៅ និងកាប់បំផ្លាញព្រៃឈើខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិវៀតណាមសរុបចំនួន ២៧នាក់ (ស្រី៥នាក់) ចេញពីកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ២៦នាក់ (ស្រី៤នាក់) ករណីកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាតិ (អនុវត្តទោសចប់) ១នាក់ (ភេទប្រុស)។

បើតាមអគ្គនាយកអន្តោប្រវេសន៍ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៧នាក់ (ស្រី៥នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ២៦នាក់ (ស្រី៤នាក់) ករណីកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាតិ (អនុវត្តទោសចប់) ១នាក់ (ភេទប្រុស) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ)។

គួរបញ្ជាក់ថា ជនជាតិវៀតណាមទាំង ២៧នាក់ ខាងលើនេះ កម្លាំងនៃអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕


Khcct banner

អត្ថបទទាក់ទង