Smart saver cctime web bannertif

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» ដើម្បីដាក់តាំងបង្ហាញផ្លែឈើខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» ដើម្បីដាក់តាំងបង្ហាញ អំពីផលិតផលផ្លែឈើ ដែលមាននៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅទីតាំងបរិវេណមុខសាលាខេត្តបាត់ដំបង។

យោងតាមសេចក្តីជូនដំណឹងនៃ រដ្ឋបាលខេត្តបាត់ដំបង ព្រឹត្តិការណ៍នេះនឹងមានកម្មវិធីប៊ុហ្វេទុរេនបាត់ដំបង ដែលអ្នកចូលរួមមានឱកាសទទួលទានទុរេនស្រុកសំឡូតផ្ទាល់ ១០០% ដ៏មានឱជារសផ្អែមឆ្ងាញ់ និងផ្លែឈើបាត់ដំបងជាច្រើនទៀតឥតដែនកំណត់។ បន្ថែមពីនេះ កម្មវិធីនេះក៏មានការដាក់តាំងលក់ បង្ហាញផ្លែឈើជាច្រើនប្រភេទ ផលិតផ្សេងៗ របស់អ្នកបាត់ដំបង ការប្រគុំតន្រ្តី និងកម្មវិធីសប្បាយៗ ជាច្រើនទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងរយៈពេល៧ថ្ងៃរាប់ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ ករណី មានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់ ០៦៩ ៤២ ៤២ ៩៦៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង