Smart saver cctime web bannertif

មន្ត្រីសង្ឃក្នុងខេត្តកណ្តាលនាំយកគ្រឿង«ឧបភោគបរិភោគ និងថវិកា»គាំទ្រកងទ័ពដើម្បីបង្ហាញសាមគ្គីភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ ព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់មកពីទាំង១៣ក្រុង-ស្រុក ក្នុងខេត្តកណ្តាល នៅថ្ងៃទី ១៩ មិថុនានេះ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខឈរជើងការពារព្រំដែនកម្ពុជា-ថៃ វរសេនាតូចកាំភ្លើងធំ ខេត្តព្រះវិហារ។ពិធីនេះ ដឹកនាំដោយសម្ដេចព្រះឧត្ដមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល អមជាមួយ ព្រះមន្ត្រីសង្ឃជាច្រើន ដើម្បីជាការផ្តល់កម្លាំងចិត្ត ជាបង្ហាញពីសាមគ្គីភាពគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងបេសកម្មនោះ បានយកថវិកាជួយកងទ័ព២០០នាក់ ក្នុង១នាក់ទទួលបានថវិការ ១០ម៉ឺនរៀល តម្កល់ជូនអង្គភាពជាថវិកាចំនួន ២០.០០០.០០០ រៀល(ម្ភៃលានរៀល) បន្ថែមទៀត និង គ្រឿងឧបភោគបរិភោគជាច្រើនដូចជា៖ អង្ករ មី ទឹកបរិសុទ្ធ ទឹក្រូច ទឹកផ្លែឈើ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីងៀត សាច់គោងៀត សាច់ក្របីងៀត សាច់ក្រក មាំល្ហុង កាហ្វេ ក្រមា អង្រឹង តង់ ៥x៧ M ៣០ ម៉ាសុីនបូមទឹក ទុយោ ភួយ ជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង