681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មាន សម្រេចលុបចោល«អាជ្ញាប័ណ្ណ»អង្គភាពព័ត៌មានចំនួន២ដោយសារបំពានវិជ្ជាជីវៈធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ មិថុនា ២០២៥ បានសម្រេចលុបចោលជាស្ថាពរនូវអាជ្ញាប័ណ្ណអាជីវកម្មរបស់គេហទំព័រព័ត៌មានចំនួនពីរ គឺ www.slm-news.com និង www.fourpowers.asia។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់អង្គភាពទាំងពីរបានបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងបានសម្រេចលុបចោលជាស្ថាពរនូវអាជ្ញាប័ណ្ណអាជីវកម្មរបស់គេហទំព័រព័ត៌មានចំនួនពីរ ដោយសារតែម្ចាស់អង្គភាពមិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន រំលោភយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន អនុវត្តផ្ទុយ នឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

បើតាមប្រភពដដែល គេហទំព័រឈ្មោះ www.slm-news.com ត្រូវបានបើកផ្សព្វផ្សាយដោយ លោក ស៊ិន ចាន់សូរិយា តាំងពី១២ ខែមិថុនា ឆ្នាំ២០១៨ ។ ចំណែកឯ គេហទំព័រឈ្មោះ www.fourpowers.asia គឺត្រូវបានបើកផ្សព្វផ្សាយដោយ លោក ង៉ែត សេរីវុទ្ធី តាំងពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មកម្ល៉េះ៕


Khcct banner

អត្ថបទទាក់ទង