កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អេរ៉ា គ្លីនិច បានរៀបចំនូវកម្មវិធីបង្ហាញម៉ាស៊ីនឡាស៊ែរ FOTONA បច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រោមប្រធានបទ៖ “FOTONA LASER MASTERPIECE - Unleash Infinite Creativity Potential” ដែលប្រារព្ធឡើងនៅ ឯសណ្ឋាគារ SUN & MOON, RIVERSIDE HOTEL រាជធានីភ្នំពេញ ដោយមានវត្តមានវេជ្ជបណ្ឌិតមកពីវិស័យ ផ្នែកសម្រស់ និងសើរស្បែកជំនាញៗមកពីក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាច្រើនរូបបានអញ្ជើញចូលរួម។
ដោយក្នុងនោះមានវាគ្មិនកិត្តិយសបីរូបគឺ៖ លោក Mile Bjelic ប្រធានគ្រប់គ្រងការលក់ និងទីផ្សារប្រចាំតំបន់ នៅក្រុមហ៊ុន Fotona ចែករំលែកនូវប្រធានបទ៖ ម៉ាស៊ីនឡាស៊ែរ FOTONA នៅក្នុងវិស័យសម្រស់ ជាមួយបច្ចេកវិទ្យា ការប្រើប្រាស់។
លោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ស្ថាបនិក និងនាយកប្រតិបត្តិនៃគ្លីនិកអេរ៉ា បានចែករំលេកនូវប្រធានបទ៖ យុគថ្មីនៃការធ្វើឲ្យស្បែកស្រស់ស្អាត គ្រប់ស្រទាប់ស្បែក ដោយប្រើបច្ចេកវិទ្យា NXline Dynamis។
និងវាគ្មិនកិត្តិយសចុងក្រោយគឺលោកស្រីវេជ្ជបណ្ឌិត នាង ធារ៉ា វេជ្ជបណ្ឌិតឯកទេសសើស្បែក បានចែករំលេកនូវប្រធានបទ៖ StarWalker MaQX ការរីកចម្រើននៃការលុបបំបាត់ស្នាមខ្មៅរបស់ស្បែកដោយ បច្ចេកវិទ្យា StarWalker MaQX
គួរបញ្ជាក់ផងដែរថា៖ ប្រព័ន្ធឡាស៊ែរដ៏ទំនើបនេះ ត្រូវបានជឿទុកចិត្តដោយប្រទេសចំនួន 90 ប្រទេស មានការគ្របដណ្ដប់ទៅ លើវិស័យវេជ្ជសាស្ត្រជាច្រើនដូចជា វិទ្យសាស្ត្រផ្នែកសម្រស់ វិទ្យាសាស្ត្រផ្នែកសើរស្បែក វេជ្ជសាស្ត្រផ្នែករោគស្ត្រី ការវះកាត់ និងទន្ដសាស្ត្រ ដែលនឹងធ្វើការផ្លាស់ប្ដូរពីរបៀបដែលយើងទទួលបានភាពស្រស់ស្អាត និងលទ្ធផលនៃការព្យាបាលសម្រស់។ ហើយឥឡូវនេះម៉ាស៊ីនឡាស៊ែរ FOTONA មានវត្តមានបានមកដល់ប្រទេសកម្ពុជាយើងនៅអេរ៉ា គ្លីនិច ប្រកបភាពភាពជឿជាក់ និងមោទនភាព ហើយអេរ៉ា គ្លីនិច បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់នូវដំណោះស្រាយបែបបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថិជនគ្រប់រូបក្នុងការថែរក្សាសម្រស់។
ម៉ាស៊ីនឡាស៊ែរ FOTONA បច្ចេកវិទ្យាជំនាន់ចុងក្រោយមួយនេះ មានសម្ថភាពក្នុងការព្យាបាលស្បែកបានយ៉ាងច្រើនដូចជា៖
1. Super Lift 4D: សេវាកម្ម បន្តឹងស្បែកមុខ ដោយ4D
2. Skin Rejuvenation 3D: សេវាកម្ម បន្តឹងស្បែកមុខ 3D
3. Skin Rejuvenation 2D: សេវាកម្មបន្តឹងស្បែកមុខ 2D
4. Light Peel: សេវាកម្មព្យាបាលស្នាមខ្មៅ ស្បែកស្រអាប់
5. Smooth eyes: សេវាកម្មព្យាបាលភ្នែកខ្មៅ ខ្លាញ់ដក់ក្រោមភ្នែក
6. Sexy Lip laser: បបូរមាត់សិចស៊ីដោយប្រើ Laser
7. Nightlase: ព្យាបាលស្រមុក
8. Hair Restart: បណ្តុះសក់ ដោយប្រើ Laser
9. Stretch mark baby blue: ព្យាបាលសង្វារ
10. Acne Scar Pro: ព្យាបាលស្នាមមុន ស្នាមខ្មូត
11. Acne treatment: ព្យាបាល មុន
12. Rosacea Treatment: ព្យាបាលស្បែកក្រហម ងាយរោល
13. Vascular lesion: ព្យាបាលសរសៃរក្រហម