681 ezgif.com resize
Swift cc time

សមាគមខ្មែរកម្ពុជាក្រោម បាននាំយកអំណោយសប្បុរសធម៌ ជូនកងទ័ពជួរមុខព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សមាគមខ្មែរកម្ពុជាក្រោម រួមជាមួយនឹងព្រះសង្ឃវត្តសាមគ្គីរង្សី នៅថ្ងៃទី១៦ ខែមិថុនា បាននាំយកអំណោយសប្បុរសធម៌ (គ្រឿងឧបភោគ បរិភោគ) ជូនដល់កងទ័ពជួរមុខ ដែលកំពុងតែឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ការប្រគល់អំណោយសប្បុរសធម៌ ជូនកងទ័ពជួរមុខព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយ លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ និងជាប្រធាន លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ក្រោមការសម្របសម្រួលដោយការយកចិត្តទុកដាក់ខ្ពស់ ពីលោក សាន សាង ទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

សមាគមខ្មែរកម្ពុជាក្រោម បញ្ជាក់ថា ការចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនេះ ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងស្មារតី ចំពោះរាជរដ្ឋាភិបាល កងទ័ពជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងទ្រព្យសម្បត្តិជាតិឲ្យបានគង់វង្សស្ថិតស្ថេរ៕


Khcct banner

អត្ថបទទាក់ទង