681 ezgif.com resize
Swift cc time

អ្នកនាំពាក្យសម្តេច ហ៊ុន សែន ចាត់ទុកសម្តីអ្នកនាំពាក្យក្រសួងការបរទេសថៃចេះតែថ្លែង ដោយមិនចេះខ្មាស់អៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកនាំពាក្យសម្តេច ហ៊ុន សែន លោក ជា ធីរិទ្ធ នៅថ្ងៃទី ១៧ មិថុនា បានចេញសារតបត នឹងលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ដោយចាត់ទុកសម្តីរបស់មន្ត្រីថៃរូបនេះ ថ្លែង ដោយមិនចេះខ្មាស់អៀន។សម្តីតបតនេះ គឺធ្វើឡើងក្រោយពី អ្នកនាំពាក្យក្រសួងការទេសថៃ បានថ្លែងចាត់ទុក ការព្រមានរបស់សម្តេច ហ៊ុន សែន ដែលចង់បិទការនាំចូលបន្លែ ផ្លែឈើតាមព្រំដែនពីថៃថា «អ្នកជិតខាងល្អ មិនគួរធ្វើដូចអុីចឹង ខណៈពេលប្រទេសថៃ ជាអ្នកបិទព្រំដែនដោយឯកតោភាគីមកលើកម្ពុជាមុន។

លោក ជា ធីរិទ្ធ ថ្លែងយ៉ាងដូច្នេះថា «ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេច ហ៊ុន សែន ព្រមានបិទការនាំចូល បន្លែ ផ្លែឈើ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា «អ្នកជិតខាងល្អ មិនគួរធ្វើអុីចឹង» ចុះត្រង់ប្រទេសថៃ បិទព្រំដែនដោយឯកតោភាគី តើនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបើកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហើយចង់ឲ្យគេចរចា ខ្លាចអន់ ហើយចង់លេងការទូតខ្សែរលើគេទៀត»។

លោក ជា ធីរិទ្ធ បានបញ្ជាក់ជំហររបស់សម្តេច ហ៊ុន សែនថា «ប្រធានបក្សកាន់អំណាច ជាថ្មីថា បិទខ្លួនឯង ត្រូវបើកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លើង លើសម្តងហើយ នៅតែមិនចេះប្រយ័ត្នសម្តី!»៕

Khcct banner

អត្ថបទទាក់ទង