
ភ្នំពេញ៖ ព្រឹត្តិការណ៍«ពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី២០២៥» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយមាត់ទន្លេ (walk street) រាជធានីភ្នំពេញ ដោយមានការដាក់បង្ហាញនូវម្ហូបអាហារ និងសិល្បៈវប្បធម៌របស់ប្រទេសម៉ាឡេស៊ី ដែលពលរដ្ឋអាចចូលរួមដោយឥតគិតថ្លៃ។
ព្រឹត្តិការណ៍«ពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី២០២៥» Malaysia Food and Culture Fest 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច – ១០:០០ យប់ នៅតាមបណ្តោយមាត់ទន្លេ (walk street) រាជធានីភ្នំពេញ។
កម្មវិធីនេះ នឹងមានការទស្សនា និងភ្លក់ម្ហូបបែបម៉ាឡេស៊ីដ៏សម្បូរបែប រួមមាន satay ឈ្ងុយឆ្ងាញ់, nasi lemak, laksa ដ៏ហិរ និងនំខ្មែរ។ បន្ថែមពីនេះ ក៏នឹងមានការស្វែងយល់ពីសិល្បៈវប្បធម៌ម៉ាឡេស៊ី តាមរយៈការទស្សនារបាំប្រពៃណី, ការសម្តែងតន្ត្រី, និងស្តង់វប្បធម៌ផងដែរ។ លើសពីនេះ ក៏មានការបង្ហាញរបាំខ្មែរដ៏ពិសេសទៀតផង៕