ប៉ោយប៉ែត៖ កម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី ១៦ មិថុនា ២០២៥នេះ បាន ជួយសង្រ្គោះបឋមស្រ្តីជនជាតិថៃម្នាក់ និងនាំទៅមន្ទីរពេទ្យតាមរថយន្តសង្រ្គោះបន្ទាន់ ក្រោយដួលសន្លប់ក្នុងពេលរងចាំប្រថាប់ត្រាចូលប្រទេសថៃ។
ការជួយសង្រ្គោះបឋមស្រ្តីជនជាតិថៃនេះ បានសបញ្ជាក់ថាខ្មែរមានចិត្តល្អ មិនរើសអើងជាតិសាសន៍ ទោះបីជាស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃកំពុងមានភាពតានតឹង។