ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ១៣ ខែមិថុនានេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានពី ការឃាត់ខ្លួនឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស ជនជាតិបារាំង គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦០៨ “ឈ” ដ.ច.ន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ របស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពុំមែនជាករណីចាប់ជម្រិតដូចការលើកឡើងនៅលើបណ្តាញសង្គម នោះឡើយ។
យោងតាមអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយបានលើកឡើងថា មានការចាប់ជម្រិត ឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនបារាំង លេខ 17FV26387 និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ ០១០៤៨៧៥៧៩(០១)។ អ្នកនាំពាក្យ បានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦០៨ “ឈ” ដ.ច.ន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ របស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពុំមែនជាករណីចាប់ជម្រិតដូចការលើកឡើងនៅលើបណ្តាញសង្គម នោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនបារាំងលេខ 17FV26387 និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ លេខ ០១០៤៨៧៥៧៩(០១) ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់៕