ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំធ្វើ សមយុទ្ធជាក់ស្តែង (ករណីភ្លើងឆេះអគារ) នៅទីតាំងអគារថ្មី នៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យ ក្បែរអគារសួត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី ព្រឹក។
បើតាមការប្រកាសរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យនឹងរៀបចំធ្វើ សមយុទ្ធជាក់ស្តែង (ករណីភ្លើងឆេះអគារ) នៅទីតាំងអគារថ្មី នៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យ ក្បែរអគារសួត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី ព្រឹក។
សមយុទ្ធនេះ មន្ទីរពេទ្យនឹងរៀបចំឲ្យមានការបាញ់ផ្សែង សំលេងប្រកាសអាសន្ន ការបាញ់ទឹកដោយរថយន្តពន្លត់អគ្គិភ័យ ការជម្លៀសអ្នកជំងឺទៅខាងក្រោយអគារសម្តេចតេជោ ហ៊ុន សែន និងការជម្លៀសរថយន្តនៅទីតាំងកើតហេតុចេញតាមច្រកខាងក្រោយ ផ្នែកជំងឺមហារីក។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអំពាវនាវឲ្យបុគ្គលិកគ្រប់ផ្នែក អ្នកជំងឺ អ្នកកំដរអ្នកជំងឺ ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងជៀសវាងនូវការភាន់ច្រឡំដែលអាចបង្កជាចលាចលនានាជាយថាហេតុ៕