ភ្នំពេញ៖ កម្ពុជា និងកូរ៉េ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាគ្នា ចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងមួយចំនួននៃកូរ៉េខាងត្បូង រួមទាំងខេត្តJeollanam-do និងការងារពាក់ព័ន្ធមួយចំនួន។
ក្នុងជំនួបរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គីម យ៉ុងរុក Kim Yung rok អភិបាលខេត្ត Jeollannam .do នៃប្រទេសកូរ៉េ នារសៀលថ្ងៃទី១២មិថុនា ម្សិលមិញ បានពិភាក្សាគ្នាក្នុងការចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងមួយចំនួននៃប្រទេសកូរ៉េខាងត្បូង រួមទាំងខេត្តJeollanam-do និងការងារពាក់ព័ន្ធមួយចំនួន។ ក្នុងកិច្ចពិភាក្សា ក៏បានជជែកពីការពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា នឹងសុំទៅរាជរដ្ឋាភិបាលដើម្បីចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តJeollanam do បន្ថែម លើទីក្រុងចំនួន៣របស់ប្រទេសកូរ៉េខាងត្បូងរួចហើយដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២។
បន្ថែមពីនេះលោក ឃួង ស្រេង សង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោកអភិបាលខេត្តJeollanam do មករាជធានីភ្នំពេញនាពេលនេះ នឹងជួយជំរុញឲ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតនៅពេលកម្ពុជាមានច្បាប់វិនិយោគ ប្រកបដោយការអនុគ្រោះ៕