681 ezgif.com resize
Swift cc time

ខេត្តតាកែវកំពុងត្រូវការ«កម្មករ ១៤,០០០ នាក់» ក្នុងវិស័យរោងចក្រ​ សហគ្រាស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

តាកែវ៖​ ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។ នេះគឺជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមអភិបាលខេត្តតាកែវ​ លោក​ វ៉ី​ សំណាង​ បានបង្ហោះសារនៅលេីទំព័រហ្វេសបុកផ្លូវការរបស់លោក​ នៅថ្ងៃទី១៣​ មិថុនា​នេះ។

បើតាមការបញ្ជាក់របស់លោក វ៉ី​ សំណាង​ ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។

នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។

លោកអភិបាលខេត្ត​ បន្តថា​ សម្រាប់បងប្អូន កូនក្មួយដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរ! លោកអ្នកអាចទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត និងជំនួយក្នុងការស្វែងរកការងារ៖

* ០១៧ ២៩៨ ៨៨៣

* ០៩៦ ២២២ ២១៧៥

* ០១២ ៩៧៨ ២៦៣

* ០១០ ៩៨៩ ៨៥៨

ក្រុមការងារត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ព័ត៌មាន និងជួយសម្រួលដល់បងប្អូនក្នុងការទទួលបានឱកាសការងារដ៏ល្អទាំងនេះ៕

Khcct banner

អត្ថបទទាក់ទង