681 ezgif.com resize
Swift cc time

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ «សម្រេចផ្អាកការប្រកួតរវាងកីឡាករខ្មែរ-ថៃ» នៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីសម្រេចបញ្ឈប់ការចាប់គូរាល់ការប្រកួតរវាងកីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយទូរទស្សន៍ និងសង្វៀននានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការផ្អាកនេះ នឹងចាប់ផ្ដើមអនុវត្តភ្លាមៗ ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្តីជូនដំណឹងនៃ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ឱ្យចូលរួមអនុវត្តសេចក្តីសម្រេចនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ផងដែរថា សេចក្តីសម្រេចនេះត្រូវបានចេញផ្សាយ ក្រោយមានការផ្តល់យោបល់ពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកលើស្ថានភាពបច្ចុប្បន្នរវាងកម្ពុជាថៃ៕


Khcct banner

អត្ថបទទាក់ទង