Smart saver cctime web bannertif

«ត្រីក្លាសសេ»ជាង ២០តោន នាំចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ ដោយបានការអនុញ្ញាតពីលោក ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី បានដឹកនាំកម្លាំងពិនិត្យឃេីញរថយន្តសាំយ៉ុងចំនួន ០៨គ្រឿង ដឹកត្រីក្លាសេប្រភេទ (ត្រីពោនិងត្រីកាប) នាំចូលពីប្រទេសថៃ មកក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ត្រីទាំងអស់មានចំនួន ២៤តោន ត្រូវបាននាំទៅកាន់ស្នងការដ្ឋានធ្វេីការសាកសួរ ហេីយលទ្ធផលនៃការសាកសួរបានដឹងថា រថយន្តទាំង០៨គ្រឿង ដែលដឹកត្រីនេះ មានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ចំនួនតែ ១០តោនតែប៉ុណ្ណោះ ដូច្នេះត្រីក្លាសេចំនួន ១៤តោន ទៀតមិនមានការអនុញ្ញាតនោះទេ។

ក្រោយពីត្រួតពិនិត្យ និងសាកសួរ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានណែនាំឲ្យសមត្ថកិច្ចបញ្ជូនរថយន្ត និងត្រីក្លាសេទាំងនេះ ទៅជំនាញជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដេីម្បីអនុវត្តបន្តតាមនីតិវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង