Smart saver cctime web bannertif

កម្ពុជារកចំណូលបានប្រមាណ៤,៥ពាន់លានដុល្លារពីការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ រយៈពេល៤ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ រយៈពេល៤ខែដើមឆ្នាំ២០២៥នេះ(មករា-មេសា) កម្ពុជាអាចរកចំណូលបានប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជានៅតែមានភាពល្អប្រសើរដោយកើនឡើងដល់ ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់។

តម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈតម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក។

ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧%, ការនាំចេញទៅជប៉ុន កើនឡើង ២១,៨%, ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%, ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១%, និងការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤% ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង