Smart saver cctime web bannertif

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្តល់ឪកាសការងារជាង៦ម៉ឺន៣ពាន់កន្លែង នាថ្ងៃទី១៥-១៦ មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រៀបចំឡើងដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំ ឳកាសអាហារូបករណ៍ និងការងារជាច្រើនកន្លែងសម្រាប់យុវជន និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នឹងប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធី មានការដាក់តាំងបង្ហាញចំនួន ២០៥ស្តង់ និងស្នាដៃសិស្សប្រមាណ១២៣ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ។

កម្មវិធីនេះ នឹងមានការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន, ការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាព ដើម្បីទទួលបានគុណវុឌ្ឍិជាតិ និងទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាព, ការតាំងបង្ហាញស្នាដៃសិស្ស និស្សិត ប្រមាណ ១២៣ស្នាដៃ ដូចជា រ៉ូបូតអាចនិយាយឆ្លើយឆ្លងជាមួយមនុស្ស រ៉ូបូតឆុងកាហ្វេដោយស្វ័យប្រវត្តិ ព្រមទាំងឧបករណ៍ សម្ភារ និងស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់

ព្រឹត្តិការណ៍នេះ នឹងផ្តល់ព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់ និងអាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំ ក្នុងថ្ងៃនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង