Smart saver cctime web bannertif

មូលនិធិគន្ធបុប្ផា នឹងរៀបចំកម្មវិធី«រត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា» នៅខេត្តកំពត ថ្ងៃទី២៩ ខែមិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា ដោយមានការសហការពីរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនដៃគូសហការរៀបចំនានា មូលនិធិគន្ធបុប្ផាកម្ពុជា និងរៀបចំកម្មវិធី រត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងកំពត ខេត្តកំពត។ កម្មវិធីរត់កម្សាន្តនេះជាផ្នែកមួយនៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

រាល់ថវិកាដែលបានមកពីការលក់សំបុត្រ ចូលរួមរត់កម្សាន្តនេះ ជាថវិកាបរិច្ចាគ មួយរយភាគរយ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។

ការរត់សប្បុរសធម៌នេះ ត្រូវបានកំណត់ឱ្យសាធារណជន ចុះឈ្មោះ ១ពាន់នាក់ ដោយមានការសហការរៀបចំពី ក្រុមរត់ SUSU & KK Running Club។ ទីតាំងរត់ នឹងធ្វើនៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ចាប់ពីម៉ោង ៦ព្រឹកតទៅ។ ការរត់នេះ មានរយៈចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។ សាធារណជន អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ចុះឈ្មោះ https://forms.gle/3zLQYpvMXfZEjjLSA

ចំពោះពានរង្វាន់ គឺមានចំនួន៣០ពានរង្វាន់ សម្រាប់បុរស និងស្រ្តី ដែលរត់បានលេខ១ ដល់លេខ៥។ បេក្ខភាពដែលបានចុះឈ្មោះរត់ នឹងទទួលបាន អាវរបស់កម្មវិធី ផ្លាកលេខ មេដាយបញ្ចប់ទី កាបូបស្ពាយ និងអាហារសម្រន់ និងភេសជ្ជៈក្រោយការរត់ដោយឥតគិតថ្លៃ។

សូមជម្រាបថា មូលនិធិគន្ធបុប្ផា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១ខែ គឺចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីកៀរគរថវិកាបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នា ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្នុងការក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង