Smart saver cctime web bannertif

ប្រមុខក្រសួងមហាផ្ទៃ ចុះពិនិត្យកងកម្លាំងឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ អមជាមួយផ្តល់កម្លាំងចិត្ត និងសម្ភារ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះវិហារ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកស្រី កែ សួនសុភី ស សុខា នៅថ្ងៃទី១១ ខែមិថុនានេះ បានចុះជួបសំណេះសំណាល និង ប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ជាសកម្មភាព ក្នុងន័យពិនិត្យ ផ្តល់កម្លាំងចិត្ត និងនាំយកអំណោយថវិកា សម្ភារ។

ក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃ ប្រគល់អំណោយជាថវិកា និង គ្រឿងឧបភោគ-បរិភោគរបស់ក្រសួងមហាផ្ទៃ ប្រគល់ជូន នាឱកាសនោះរួមមាន ៖ គណៈបញ្ជាការ ១៨៧ ថវិកា ២០លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ១៧នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, ទីបញ្ជាការភូមិភាគទី៤ ថវិកា ២០លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, វរសេនាតូច លេខ១០៥ ថវិកា ៥លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ២៣៣នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, វរសេនាតូច លេខ៧៩៣ ថវិកា ៥លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ២២៩នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, វរសេនាតូច លេខ៧៩៥ ថវិកា ៥លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ២២៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, វរសេនាតូចអន្តរាគមន៍ ថវិកា ៥លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ២២៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។

ចំណែក វរសេនាតូច លេខ៩០៥ ថវិកា ៥លានរៀល ព្រមទាំង អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ១៣២នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, វរសេនាតូច លេខ៧០២ ថវិកា ៥លានរៀល អង្ករ មី ត្រីខកំប៉ុង ១០កេសធំ និងកងកម្លាំង ចំនួន ១៣២នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, នគរបាលបេតិកភណ្ឌ ថវិកា ៤លានរៀល អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ៤៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, នគរបាលទេសចរណ៍ ថវិកា ២លានរៀល អង្ករ មី ត្រីខកំប៉ុង និងកងកម្លាំង ចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, សិក្ខាកាម (៣គោលដៅ) សរុបចំនួន ១៨០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល និងក្រុមគ្រូពេទ្យ ចំនួន ១៨នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។

ជាមួយគ្នានេះ សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ឧបត្ថម្ភថវិកាបន្ថែមពីលើអំណោយរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖ ទីបញ្ជាការភូមិភាគទី៤ ថវិកាបន្ថែម ចំនួន ៨៥លានរៀល, វរសេនាតូច លេខ១០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល, វរសេនាតូច លេខ៩៧៣ ថវិកាបន្ថែម ចំនួន ៥លានរៀល, វរសេនាតូច លេខ៩៧៥ ថវិកាបន្ថែម ចំនួន ៥លានរៀល, វរសេនាតូចអន្តរាគមន៍ ថវិកាបន្ថែម ចំនួន ៥លានរៀល, វរសេនាតូច លេខ៩០៥ ថវិកាបន្ថែម ចំនួន ៥លានរៀល, វរសេនាតូច លេខ៧០២ ថវិកាបន្ថែម ចំនួន ៥លានរៀល, នគរបាលបេតិកភណ្ឌ ថវិកាបន្ថែម ចំនួន ៤លានរៀល និងនគរបាលទេសចរណ៍ ថវិកាបន្ថែម ចំនួន ៦លានរៀល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង