Smart saver cctime web bannertif

លោកបណ្ឌិត ជេត ជាលី មើលឃើញពីភាពខ្លាំងរបស់ប្រជាជាតិកម្ពុជា ក្នុងជម្លោះខ្មែរ-ថៃលើកនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់អារម្មណ៍ពីភាពខ្លាំងរបស់កម្ពុជាចំនួន៥ចំណុច របស់ប្រជាជាតិកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ ឆ្នាំ២០២៥នេះ។លោក បានបង្ហាញនូវជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និង ទុកចិត្តកងទ័ពកាន់តែខ្លាំង ក្រោយពីលោកបានចូលរួមដំណើរជាមួយ សសយក ទៅជួបយុទ្ធជននៅជួរមុខ និង ជួបប្រជាជនដែលជម្លៀសចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនមកទីសុវត្ថិភាព។

តាមរយៈបណ្តាញសង្គម លោកបណ្ឌិត ជេត ជាលី បានគូសបញ្ជាក់ថា បន្ទាប់ពីពីរថ្ងៃនៃដំណើរជាមួយ សសយក ទៅជួបយុទ្ធជននៅជួរមុខ និង ជួបប្រជាជនដែលជម្លៀសចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនមកទីសុវត្ថិភាព លោក ជេត ជាលី បានសង្កេតឃើញ ៥ចំណុច ពីដំណើរទៅព្រំដែនកម្ពុជា ថៃ ក្នុងនោះមានជាអាទិ៍៖

រូបភាព៖ សសយក

ទឹកចិត្តក្លាហាន និង ការត្រៀមខ្លួនប្រកបដោយយុទ្ធសាស្ត្រនៃអ្នកប្រយុទ្ធជួរមុខ។គ្មានការដកកងទ័ពពីព្រំដែនដូចការឃោសនាកុហកឡើយ។ទី២ សាមគ្គីភាពដ៏អស្ចារ្យរបស់ជាតិសាសន៍កម្ពុជា។ ខ្មែរគ្រប់ស្រទាប់សង្គមរួមដៃគ្នាជាកម្លាំឯកភាពមួយដើម្បីការពារទឹកដី។លោក ឃើញបញ្ញវន្ត ផ្នែកឯកជន សិល្បៈករ កីឡាករ … រួមគ្នាទាំងកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារៈ ថវិកា ផ្តល់ភាពកក់ក្តៅដល់យុទ្ធជន។

ទី៣ សន្ទុះនៃការជឿជាក់លើរាជរដ្ឋាភិបាលទាំងការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ទាំងភាពស្អាតស្អំ យុត្តិធ៌ម។លោកថា កម្ពុជាមិនចង់បានទឹកដីអ្នកណាសូម្បី១មីល្លីម៉ែត្រ។ តែយើងក៏មិនឲ្យជនបរទេសណាលួច ប្លន់ ឈ្លានពានទឹកដីយើង១មីល្លីម៉ែត្រ។ទី៤ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ការពារអាយុជីវិតមនុស្ស ទាំងកងទ័ព និងជនស៊ីវីល។ទី៥ គ្រប់សមរភូមិយើងត្រៀមរួចរាល់ - ការទូត ផ្លូវច្បាប់ កងទ័ព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង