681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង១,៨ពាន់លានដុល្លាររយៈពេល៥ខែឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានចំនួន ១,៨៧ ពាន់លានដុល្លារ កើនឡើង ៨.៣ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ រយៈពេល៥ខែកន្លងទៅនេះ កម្ពុជាបាននាំចេញទៅថៃក្នុងទឹកប្រាក់ប្រមាណ ៣៩៥ លានដុល្លារ កើនឡើង ១.១ ភាគរយ ខណៈការនាំចូលពីថៃមកវិញក្នុងទឹកប្រាក់ប្រមាណ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១០.៤ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ផលិតផលសំខាន់ៗរបស់កម្ពុជាសម្រាប់នាំចេញទៅប្រទេសថៃភាគច្រើនមានដូចជា ផលិតផលកសិកម្ម ពោត ដំឡូងមី ស្រូវ អង្ករ កៅស៊ូ ស្វាយ និងផលិតផលឈើ ដែលភាគីថៃយកទៅកែច្នៃដើម្បីនាំចេញបន្ត។ ក្រៅពីនេះក៏មានផលិតផលមួយចំនួនទៀតដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម។

ដោយឡែកមុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសថៃភាគច្រើនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារសំណង់ ប្រេងឥន្ធនៈ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ ជាដើម៕

Khcct banner

អត្ថបទទាក់ទង